មន្ត្រីគយចល័ត បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ០៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ ០៩ទីតាំង ដោយមានការសុំសហការពីខាងគយចល័ត លោកបានដឹកនាំកម្លាំងផ្ទាល់ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវចំនួន ១៥១គ្រឿង។

លោក បានបញ្ជាក់បន្ថែមថា ទីតាំងទាំង ០៩ខាងលើមាន៖
ទីតាំងទី១៖ ម្ចាស់ឈ្មោះ ហុង ទី បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ប្រើរួច) ចំនួន ១៤គ្រឿង
ទីតាំងទី២៖ ម្ចាស់ឈ្មោះ ជាង ពឹស បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ប្រើរួច) ចំនួន ៥៩គ្រឿង
ទីតាំងទី៣៖ ម្ចាស់ឈ្មោះ ប៊ុន យឿង បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ១១គ្រឿង
ទីតាំងទី៤៖ ម្ចាស់ឈ្មោះ ហេង ស៊ាងហៃ បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ១៤គ្រឿង
ទីតាំងទី៥៖ ម្ចាស់ឈ្មោះ ឡេង គន្ធា បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៨គ្រឿង
ទីតាំងទី៦៖ ម្ចាស់ឈ្មោះ កៅ ចំរើន បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៧គ្រឿង
ទីតាំងទី៧៖ ម្ចាស់ឈ្មោះ ជាង ពីង បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៤គ្រឿង
ទីតាំងទី៨៖ ម្ចាស់ឈ្មោះ ខាទ្រី រតនា បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ២៩គ្រឿង
ទីតាំងទី៩៖ ម្ចាស់ឈ្មោះ ជាង សាក បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៥គ្រឿង។

ម៉ូតូទាំង ១៥១ គ្រឿង មន្ត្រីជំនាញបានបញ្ជាក់ថាគឺគ្មានបង្កាន់ដៃបង់ពន្ធនាំចូលត្រឹមត្រូវនោះទេ។

បច្ចុប្បន្ន ម៉ូតូទាំងអស់ ត្រូវប្រមូលមរក្សាទុកនៅគយចល័តខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ CNC

Leave a Reply

Your email address will not be published. Required fields are marked *