Day: January 18, 2026

នាវាទេសចរណ៍ចិន Zhao Shang Yin Dun នាំភ្ញៀវទេសចរចំនួន ២៦៦នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ០១គ្រឿងឈ្មោះ Zhao Shang Yin Dun សញ្ជាតិចិន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំមកជាមួយភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី ១៨សញ្ជាតិ រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។ ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើការទទួលស្វាគមន៍ និងគារវកិច្ចយ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរទាំងអស់…

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩

(តាកែវ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា…

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់

(ពោធិ៍សាត់)៖ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃ លើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់ ស្ថិតក្នុងឃុំថ្មដា…

You missed