Day: January 14, 2026

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ សម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០% ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥

ប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ ប្រភពដដែល បានបន្តថា គម្រោងនេះ ចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។ គួរជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣ គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១០ ០០០…

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងនឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ បណ្ណសម្គាល់យានជំនិះ ប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីប្លន់យកម៉ូតូ (វា.យយកម៉ូតូ) នៅចំណុចស្ថានីយ៍ចាក់ហ្គាសLPG…

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចូលទស្សនាវត្ថុបុរាណនៅក្នុងសារមន្ទីរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថាៈ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង នឹងបើកឱ្យមានការចូលទស្សនា វត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។ ចំពោះការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៖ – ពេលព្រឹក៖ ចាប់ពីម៉ោង…

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ

(ពោធិ៍សាត់) ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្យា ស្រុកកណ្តៀង ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។ ការលើកទឹកចិត្តនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំស្យា…

You missed