Day: January 12, 2026

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធសកម្មភាពឆក់កាបូបក្នុងភូមិសាស្រ្តខណ្ឌទួលគោក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ស្ថិតនៅត្រង់ចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

អាជ្ញាធរភ្នំពេញ នឹងដាក់ចេញផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំ ដោយកំណត់យកទីតាំងខុនដូ និងតំបន់ប្រមូលផ្តុំដែលមានការសង្ស័យ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញផែនការទ្រង់់ទ្រាយធំមួយ ក្នុងការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។ ការដាក់ចេញផែនការខាងលើនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម…

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រីរាជញី ១ក្បាលទៀត ចូលទន្លេមេគង្គវិញ

(កំពង់ចាម)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានលែងត្រីរាជញីមួយក្បាលទៀតចូលទន្លេមេគង្គវិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។ សូមបញ្ជាក់ថា ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។…

ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀនតាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល 

(បន្ទាយមានជ័យ)៖ ដើម្បីជាជយយគាំទ្រដល់ការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន បឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថល តាមសាលារៀនមួយចំនួន។ ចំពោះដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២ តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប…

You missed