Day: January 10, 2026

បញ្ជូនជនជាប់ឃុំចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីសម្រួលភាពចង្អៀតណែន នៅមណ្ឌលអប់រំកែប្រែទី១

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ និងនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផាណារ៉ាត់ ដើម្បីបញ្ជូនជនជាប់ឃុំ ចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។ ថ្មីៗនេះ មណ្ឌល ក៏បានបញ្ជូនជនជាប់ឃុំសរុបចំនួន ៩៩នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលភាពចង្អៀតណែន។ បន្ថែមលើការខិតខំដោះស្រាយបញ្ហាចង្អៀតណែនតាមរយៈការផ្ទេរចេញមណ្ឌលក៏បានសាងសង់អគារឃុំថ្មី…

បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖២៧នាទី រំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ…

បង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥០,០០០$ សង្គ្រោះបានជនរងគ្រោះ ៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យ ៥នាក់

ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យចំនួន ១នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខM1 ផ្លូវលេខ01…

សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់​ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ​ ក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ

សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់​ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ​ ក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ បានជួបប្រជុំជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ បានជួបប្រជុំជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ Samdech Tipadei Hun Manet, Premier Minister of Cambodia Received a courtesy call and…

You missed