Day: January 8, 2026

អត់រាងចាលមែន! ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ៥លើកមកហើយ សុទ្ធតែករណីលួចទាំងអស់

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីឆបោក ដោយជនសង្ស័យខ្ចីម៉ូតូជនរងគ្រោះដើម្បីជិះទៅផ្សារ ហើយក៏មិនឃើញជិះម៉ូតូយកមកឱ្យវិញ។ តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖៤០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់សែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលពាក្យបណ្តឹងពីឈ្មោះ នី ណា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្ដុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ស៊ីម សាន្ត…

ឆ្នាំ២០២៥មានអ្នកស្លាប់ ១.៤៦៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថយចុះ៣% បើធៀបឆ្នាំ២០២៤

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្សចំនួន ១.៤៦៧ នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចំនួននេះថយ ៤២នាក់ ស្មើនឹង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ ៤៩៩ លើកស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច។ លោកបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ដ​លើផ្លូវល្បឿន​លឿន​ បណ្ដាលឱ្យស្លាប់ ១នាក់​ របួសធ្ងន់ ៣នាក់

(កំពង់ស្ពឺ)៖ នៅយបថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២២៖២០នាទី នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ០១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណើរក្នុងរថយន្ដចំនួន ០៤នាក់…

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលស្រុកស្រែអំបិល

(ខេត្តកោះ)៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលស្រុកស្រែអំបិល។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុងក្នុងថ្ងៃនេះ ជាសមិទ្ធិផល និងជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយតំណាងមន្ទីរ អង្គភាព ស្ថាប័ន តំណាងអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសប្បុរសជនដែលបានមកចូលរួម ដើម្បីជួយពិនិត្យមើលលទ្ធភាពក្នុងការគាំទ្របន្ថែមទាំងថវិកា សម្ភារ…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នឹងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងដំណើរនេះ មានការចូលរួមពីលោក សោម សុវណ្ណ…

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា

តំបន់សេដ្ឋកិច្ចពិសេសខ្នាតធំនៅខេត្តកំពង់ស្ពឺនឹងលេចចេញជារូបរាងថ្មីឆាប់ៗនេះ

យោងតាមការផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងបោះទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ក្នុងពេលឆាប់ៗ។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦…

ជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនមកដល់កម្ពុជាដែលទទួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលចិនដែលបានផ្តល់ចំនួយមនុស្សធម៍ដល់កម្ពុជា ដើម្បីបន្តចែកជូនជនភៀសសឹកតាមបន្ទាត់ព្រំដែន។ ពិធីប្រគល់និងទទួលជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព តាមបណ្តាលខេត្តដែលរងផលប៉ះពាល់ដែលបង្កឡើងដោយមនុស្ស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំដឹកជញ្ជូនបន្តទៅតាមខេត្តនិងផ្តល់អោយបានទាន់ពេលវេលា។ គណៈកម្មាធិការជាតិគ្រប់គ្រោះន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ព្រៈរាជាណាចក្រកម្ពុជា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់…

You missed