Day: January 6, 2026

ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តបង្ក្រាបការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា “គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ព វីរនគរបាលគ្រប់រូប សម្រាប់ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

You missed