ខ្ចីម៉ូតូអ្នកធ្វើសំណង់ដូចគ្នា ថាទៅទិញស្រាបៀរមួយភ្លែត រួចជិះទៅបាត់រហូត ម្ចាស់ម៉ូតូចាំបាត់ៗក៏បានដាក់ពាក្យបណ្ដឹង ត្រូវសមត្ថកិច្ចក្របួចបានយកមកវិញ
(កំពង់ស្ពឺ)៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានស្រាវជ្រាវករណីឆបោកម៉ូតូអ្នកធ្វើសំណង់ជាមួយគ្នា។ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៣០នាទី មានករណីឆបោកម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នា នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាអ្នកខ្ចីម៉ូតូជិះយកទៅឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្រះថ្កូវ…
