Day: January 4, 2026

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ជាមួយថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, ពីថ្ងៃទី២ ដល់៤ ខែមករា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន…

បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ០២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៣៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

គ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស ២នាក់ នៅស្រុកភ្នំស្រួច

(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិ​លេខ៤​ (គីឡូម៉ែត្រ​៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំម​ហាសាំ​ង ស្រុកភ្នំស្រួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុ​ស អាយុ ២៣ឆ្នាំ (​ពាក់មួកសុវត្ថិភា​ព និ​ង​បំពាក់កញ្ចក់មើលក្រោយ) ឌុបមនុស្ស ០១នាក់ ឈ្មោះ ឆាំ​ង គឹ​ម​ស្រ៊ុន ភេទស្រី អាយុ…

សាច់ជ្រូក-សាច់គោស្រស់ រួមជាមួយថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់នានា ត្រូវបានសប្បុរសជន យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក

(ភ្នំពេញ)៖ សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ និងជនភៀសសឹកមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញក៏ដោយ។ សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសម្ភារទាំងអស់នេះ គ្រោងនឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅចាំទទួលគ្រប់ពេល។ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦នេះ មានលោក ឯក…

ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាលទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុតនៅទីសាធារណៈ ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវឥណ្ឌា

(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ ខណៈស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។ នៅក្នុងបរិបទដែលឥឡូវនេះ ជនជាតិឥណ្ឌាមកច្រើនពាក់ព័ន្ធនឹងការដែលយើងលក់សាច់គោ នៅតាមភោជនីយដ្ឋានផ្សេងៗ និងនៅតាមដងផ្លូវសាធារណៈនានា យើងគួររៀបចំការលក់ដូរយ៉ាងម៉េចដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា ដែលជាអ្នកគោរពនូវព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ កុំឱ្យប៉ះពាល់អារម្មណ៍។ លោកជំទាវ ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា ការតាំងលក់សាច់គោទាំងមូលនៅតាមផ្លូវមិនមែនតែភ្ញៀវឥណ្ឌាប៉ុណ្ណោះទេ…

You missed