នាវាទេសចរណ៍ចិន Zhao Shang Yin Dun នាំភ្ញៀវទេសចរចំនួន ២៦៦នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ០១គ្រឿងឈ្មោះ Zhao Shang Yin Dun សញ្ជាតិចិន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំមកជាមួយភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី ១៨សញ្ជាតិ រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។ ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើការទទួលស្វាគមន៍ និងគារវកិច្ចយ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរទាំងអស់…
