ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែ​ក្នុ​ងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើស​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ ​ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្ត​ល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

អាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបង អោយពលរដ្ឋប្រុងប្រយ័ត្នខណ:ទឹកភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា

បាត់ដំបង៖ ដោយពិនិត្យឃេីញក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ​ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់​ដំបង​ហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង​ស្ទឹង​ ព្រែក​ ប្រ​ឡាយនានា​ ដែល​ជា​ប្រភពទឹក​និងបង្កការជន់លិចផ្លូវ​ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ​ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។ ក្នុងស្ថានភាពបែបនេះ​ និងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​ បាលខេត្តបាត់ ដំបង​ បានដាក់វិធា​នការជាបន្ទាន់ដល់​កង កម្លាំងនគរបាល​ក្រុង​ ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នង​ការដ្ឋានផង ត្រៀមលក្ខណៈ​ មានកម្លាំង​ សម្ភារៈមធ្យោបា​យ​ គ្រប់គ្រាន់​ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ​ ទ្រព្យសម្បត្តិ​ សត្វពា​ហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។ ម៉្យាងទៀតជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងរួមសហការជាមួយ​សម្ថកិច្ចនៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយជូនបានទាន់ពេលវេលា៕

ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។

កម្លាំងនគរបាលរាជធានីភ្នំពេញ ប្រើពេល១៧ម៉ោងដើម្បីបំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីជនបរទេសសម្លាប់ស្ដ្រីដូចគ្នា ព្រោះរឿងស្នេហ៍ត្រីកោណ

(ភ្នំពេញ)៖ ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញ បានប្រើប្រាស់ពេលប្រមាណ១៧ម៉ោង ដៀម្បីបំបែកសំណុំរឿងឃាតកម្មស្ដ្រីជនជាតិបរទេសសម្លាប់ស្ដ្រីដូចគ្នា នៅសួនច្បារមុខសាលាក្រុងកោះពេជ្រ​ វិថីសួនច្បារ​ ក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ករណីនេះដែរ ​នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោម្នាក់ កាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ និងអាករសម្លាប់ស្ត្រីរងគ្រោះម្នាក់ ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៤០នាទី។ លោកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ៣៤ឆ្នាំ​ ជនជាតិអង់គ្លេស​ លិខិតឆ្លងដែនលេខ133549889​ ស្នាក់នៅផ្ទះជួល …

អគ្គនាយក CMAC បង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី (Video inside)

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក ហេង រតនា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បានដឹងថា គ្រាន់តែនៅតំបន់ភូមិថ្មដូន ឃុំគោកមន គឺកងទ័ពថៃ បានទម្លាក់គ្រាប់បែកប្រភេទ MK-84 ចំនួន១០គ្រាប់ ប៉ុន្តែ មានតែ ៤គ្រាប់ប៉ុណ្ណោះបានផ្ទុះបំផ្លាញទីតាំងស៉ីវិល។ បើតាមការវាយតម្លៃ គឺមានគ្រា់ប្រភេទ MK-84 ត្រូវបានកងទ័ពថៃ ទម្លាក់ជាច្រើនគ្រាប់នៅលើទីតាំងស៉ីវិល ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស៉ីវិល។ ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន …

អភិបាលខេត្តតាកែវ៖ ក្មួយៗទាំងអស់ខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ព្រោះការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងតែងដូចឆ្នាំមុនៗដដែល គឺ «អ្នកចេះគឺជាប់»

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនបាទី។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ និងលើកទឹកចិត្ដក្មួយៗទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាដោយសមត្ថភាពពិតប្រាកដរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ នៅតែតឹងតែងដូចឆ្នាំមុនៗដដែល គឺ «អ្នកចេះគឺជាប់»។ ឯកឧត្តមបានបន្ថែមថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់ក្មួយៗគ្រប់រូបដើម្បីបង្ហាញនូវសមត្ថភាពដែលខ្លួនបានខិតខំរៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមក។ ការទទួលបាននិទ្ទេសល្អ នឹងក្លាយជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងជាពិសេសរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិទាំងមូល។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏បានត្រៀមរង្វាន់លើកទឹកចិត្តផងដែរសម្រាប់ក្មួយៗដែលទទួលបាននិទ្ទេសល្អផងដែរ។ ឯកឧត្តម វ៉ី សំណាង ក៏បានក្រើនរំលឹកដល់ក្មួយៗទាំងអស់ឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចមើល ឬចម្លងគ្នាឡើយ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បេក្ខជនមិនត្រូវបានអនុញ្ញាតឱ្យយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចណាមួយចូលក្នុងមណ្ឌលប្រឡងឡើយ។ បើអនុរក្សរកឃើញ បេក្ខជននឹងត្រូវផាកពិន័យរហូតដល់ ពិន្ទុសូន្យ ឬអាចធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។ ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានជូនពរបេក្ខជនទាំងអស់ឱ្យប្រឡងបានជោគជ័យ និងទទួលបានលទ្ធផលល្អដូចបំណងប្រាថ្នា៕

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា»។ ជនដៃដល់ ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកសឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្ន …

ខ្យល់កន្រ្តាក់បានវាយប្រហារផ្ទះបណ្តែតទឹក០១ខ្នងខ្ទេចទាំងស្រុងនៅក្នុងមូលដ្ឋានផ្ទៃទន្លេសាប

ខេត្តបាត់ដំបង៖ ផ្ទះបណ្តែតទឹក០១ខ្នងត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតខ្ទេចទាំងស្រុងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត ម៉ុម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ហើយក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ ដែលដឹកនាំដោយ លោក នាង ចន្ទថារ៉ា អភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនដល់គ្រួសាររងគ្រោះផងដែរ។ នាឱកាសនោះ លោក នាង ចន្ទថារ៉ា បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប …

នគរបាលស្រុកគាស់ក្រឡ ប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញក្នុងដីស្រែចម្ការចំនួន ០១គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ 60mm រួចបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។ ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

សូមប្រយ័ត្ន! ស្ត្រី៣នាក់ ជំនាញកាត់ខ្សែកនៅតាមបណ្តារាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនស្ត្រីចំនួន ៣នាក់ ដែលសកម្មខាងកាត់ខ្សែក តាមផ្សារ ឬកម្មពីធីបុណ្យផ្សេងៗ ដែលមានការជួបជុំគ្នាច្រើន។ ការចាប់ខ្លួនេះបានធ្វើឡើងនៅចំណុចផ្លូវថ្មើរជើងចតុមុខ (Walk streets) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរកឃើញវត្ថុតាងមួយចំនួន។ លោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ជនសង្ស័យទាំង ៣នាក់ ឈ្មោះ ឈ្មោះ អង រី អាយុ២៤ឆ្នាំ, ឈ្មោះ គិន លីភា អាយុ៤០ឆ្នាំ និង ឈ្មោះ ណុល ស្រីចាន់ អាយុ២៥ឆ្នាំ។ អ្នកទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ប្រើកូនកន្ត្រៃដែកលួចកាត់យកខ្សែក)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអនុវត្តច្បាប់តាមនីតិវិធី៕