ត្រីក្លាស្សេប្រមាណជាង ១តោន ត្រូវសមត្ថកិច្ចបង្ក្រាប ករណីដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសថៃ

(ខេត្តបាត់ដំបង) ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៣០នាទីព្រឹក ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងសហការជាមួយមន្រ្តីរដ្ឋបាលជលផលខេត្តបាត់ដំបង បានឃាត់ឆែកឆេររថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9946 ដឹកជញ្ជូនត្រីក្លាស្សេ នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ (ត្រីអណ្តែងក្លាស្សេ) ទម្ងន់ ១,០០ ០គីឡូក្រាម និង(ត្រីឆ្ពិនក្លាស្សេ) ទម្ងន់ ៥០០គីឡូក្រាម ដែលទាំងនេះ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង យកទៅអនុវត្តនីតិវិធីបន្ត ៕

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អូន សំអៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនសង្ស័យខាងលើ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ទៅលើជនរងគ្រោះឈ្មោះ មាស សំអឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ …

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អនុវត្តដីកាទទួលជនសង្ស័យឈ្មោះ ហេង សិទ្ធី ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៨០២ ដ.ច.ន របស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការទទួលជនសង្ស័យម្នាក់ឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ក្រោយពីចៅក្រមបានធ្វើការសាកសួររួច ចៅក្រមបានសម្រេចធ្វើការឃុំខ្លួនជនសង្ស័យឈ្មោះ ហេង សិទ្ធី តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៥៨៨ ដ.ឃ.ដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ របស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕

ទីតាំងរណ្ដៅដីជីកដល់ក្បាលប្រេតមួយកន្លែងស្ថិតនៅស្រុកប្រសាទបាគង ល្បីល្បាញ ដឹកមិនគ្រប បើកបបរលឿន បើយ៉ាងនេះរលាយហើយផ្លូវជាតិលេខ៦

ស្រុកប្រាសាទបាគង ៖ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥  បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិរកាកំបុត. ឃុំត្រពាំងធំ. ស្រុកប្រាសាទបាគង  ខេត្តសៀមរាប ចូលធ្វើអាជីកម្មអត់ច្បាប់ ខុសបច្ចេកទេស បើដឹកអាចម៍ដីវិញគ្មានគ្របបង្កហានិភ័យដល់ពលរដ្ឋក្នុងមូលដ្ឋាន ។ ពលរដ្ឋនៅទីតាំងខាងលើមានការព្រួយបារម្មរអ៊ូរទាំយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនពុំមានលក្ខណ:បច្ចេកទេសត្រឹមត្រូវ បើនិយាយរណ្តៅវិញជឹកជ្រៅ ខែវស្សាទឹកចូលខ្លាចតែមនុស្សសត្វធ្លាក់ទៅគឺមុខជាអន្តរធានហើយ ហេតុនេះពលរដ្ឋស្នើដល់លោក អភិបាល នៃគណះអភិបាលស្រុកប្រសាទបាគងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅក្រុមហ៊ុនរកសុីអត់ច្បាប់នោះផងទាន។

Neue Liste 2025

Content Warum Ist Echt Eine Geprüfte Online Casino Liste Für Deutsche Spieler Wichtig? Bester Handy-casino-echtgeld-bonus Mobile Casinos 2025: Beste Handy Internet Casinos Deutschland Tipps Zur Auswahl Einer Mobilen Casino-app: Justcasino – Klar Strukturiertes Casino-erlebnis Mit Attraktiven Bonusvorteilen Mobile Online Casinos: Smartphone & Handy Internet Casinos Für Deutsche Spieler 🎲 Ist Auch Mein Endgerät Mit Deutschen …

នគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន០២នាក់ក្រោយធ្វើសកម្មភាព លួចគាស់ទ្វារថយន្តតាមចំណត

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន០២នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) នៅតាមចំណតរថយន្ត។ ប្រតិបត្តិការនេះបានធ្វើឡើង វេលាម៉ោង ០៤ល្ងាចនាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនស្រាវជ្រាវ រហូតឈានដល់ឃាយ់ខ្លួនសង្ស័យ២នាក់ ពាក់ពន្ធ័នឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោស(បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ ដើម) ។ នគរបាលបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ទី២-ឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង វត្ថុតាង រួមមាន៖ អាវុធខ្លីមួយដើម ម៉ាក BERETTA …

ទីបំផុត! ជនដៃដល់ ៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ ១៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១៖២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។ ជនរងគ្រោះ ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) …

Die Bedeutung von Glückssymbolen für die Strategie bei Spielautomaten

In der Welt der Spielautomaten nehmen Symbole eine zentrale Rolle ein, die weit über rein visuelle Gestaltung hinausgehen. Sie beeinflussen nicht nur das Spielerlebnis, sondern auch die Wahrnehmung von Erfolg, Glück und strategischem Vorgehen. Während viele Spieler intuitiv auf bestimmte Symbole setzen oder auf deren Auftreten hoffen, ist es zugleich interessant zu untersuchen, wie Glückssymbole …

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាកមុខសញ្ញាចោរកាច់កម៉ូតូពលរដ្ឋ នៅខណ្ឌមានជ័យ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានជនសង្ស័យចំនួន ០៣នាក់ បានចូលធ្វើសកម្មភាពលួចម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-5560 ដែលកំពុងចតទុកនៅមុខបន្ទប់ជួលបានសម្រេច ដែលស្ថិតនៅបន្ទប់ជួល ផ្លូវលេខ១៦BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក Honda Zoomer-X ​ពណ៌ខ្មៅ ដែលកំពុងចតនៅមុខហាងម៉ាស្សា ១១៩ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន …

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរៀបគម្រោងជួលរថយន្ដ រួចយកទៅលក់

(ភ្នំពេញ) ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ការិយាល័យអនុវត្តដីការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ថៃ ណារៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅចំណុចសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណី ឆបោក (ជួលរថយន្តហើយយកទៅលក់)។ បន្ទាប់ពីសួរនាំឈ្មោះ ថៃ ណារៈ បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកមានឈ្មោះ TRAN THANH HAI ជនជាតិវៀតណាម, ឈ្មោះ NGNYEN HA DUONG ជនជាតិវៀតណាម, ឈ្មោះ NGUYEN THANH CONG ជនជាតិវៀតណាម, ឈ្មោះ NGUYEN LAM BINH MINH ជនជាតិវៀតណាម, ឈ្មោះ វ៉ាន់ សុរ៉ាវីន, ឈ្មោះ …