ឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចហាងកាហ្វេ ប៊ឺឡេបចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ជនត្រូវចោទឈ្មោះ ជុំ សុខា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA)CO.,LTD ស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆក់ត្រីដោយខុសច្បាប់ និងមានសារធាតុញៀនជាប់ខ្លួន

(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ខណៈកំពុងធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វិត ណាវីន ភេទប្រុស អាយុ ២៦ឆ្នាំ (មានសារធាតុញៀនជាប់ខ្លួន) មុខរបរនេសាទត្រី រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន, អាំងវិចទ័រឆក់ត្រីចំនួន ០១គ្រឿង (ដុំឆក់ត្រជាក់), អាគុយ៤០អំពែចំនួន ០២គ្រឿង, កន្រ្តងដួសត្រីចំនួន០១, ទូកស្មាច់ប្រវែង ៥,៤មែត្រ បំពាក់ម៉ាស៊ី ១៨សេះចំនួន ០១គ្រឿង និងសម្ភារៈ​សម្រាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងបានបញ្ចូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅស្រុកកែវសីមា និងស្រុកកោះញែក កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្កែអើត ផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរពីជើងទៅត្បូង។ ចំណែករថយន្តបើកបរពីត្បូងទៅជើង។អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត បញ្ញា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្លាប់នៅនឹងកន្លែងកើតហេតុ បើកបរមូតូម៉ាកវេវឆ្លាម ពណ៌ទឹកសមុទ្រ គ្មានពាក់ស្លាកលេខ មិនមានមួកសុវត្ថិភាព។ រីឯអ្នកបើកបររថយន្ត ជាជនជាតិវៀតណាម បានគេចចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តម៉ាក ហ្វ៊តរាបទ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ 93A-240.30 រថយន្តវៀតណាម។ បើតាមសមត្ថកិច្ច បញ្ជាក់ថា មូលហេតុបណ្តាលមកពី អ្នកបើកបរម៉ូតូវេវឆ្លាម …

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការទស្សនៈពិភពលោក បានចាប់ផ្តើមនូវយុទ្ធនាការមួយដែលមានមានឈ្មោះថា “គ្រប់គ្រាន់” ដែលយុទ្ធនាការនេះ ជាការបំផុសចលនាដើម្បីកុមារកម្ពុជា ទទួលបានជីវជាតិ និងអាហារគ្រប់គ្រាន់។ ថ្លែងក្នុងពិធីបើកយុទ្ធនាការ នារសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៥នេះ លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទផងដែរ ។ លោកក៏បានបន្ដថា តាមការបង្ហាញថា បាយ និងស្ករបានគ្រប់ដណ្តប់ជិត ៨០% នៃ បរិមាណកាឡូរី ដែលធ្វើឱ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល …

កម្លាំងសមត្ថកិច្ចចម្រុះកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស​ ៥នាក់ ក្នុងករណីប្រព្រឹត្តបទល្មើសនេសាទ

(កំពង់ឆ្នាំង) ៖ មនុស្ស​ ៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួន​ ខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង។ ការឃាត់ខ្លួនមនុស្សទាំង​ ៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងខណៈពេលដែលពួកគេកំពុងហ៊ុំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនប្រព្រឹត្តល្មើសនេសាទទាំង​ ៥នាក់នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន កាណូតបាឡាស្មាច់ ចំនួន​ ២គ្រឿង ម៉ាស៊ីនខ្សល់​ ២គ្រឿង និងអួន ១វង់ ប្រវែង​ ១៤០ម៉ែត្រ ទទឹង​ ៥ម៉ែត្រ និងក្រឡា​ ៣ហ៊ុន ។ បច្ចុប្បន្ន ជនទាំង​ ៥នាក់​ ដែលត្រូវឃាត់ខ្លួន កំពុងសាកសួរធ្វើកំណត់ហេតុ និងត្រូវចាត់ការបន្តតាមនីតិវិធីច្បាប់ …

ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងសាជាថ្មីអំពីភាពជាដៃគូរឹងមាំជាមួយកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ការអះអាងនេះត្រូវបានធ្វើឡើងដោយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតុ កាន់ដា (Masato Kanda) ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍។   លោក ម៉ាសាតុ កាន់ដា បានមានប្រសាសន៍ ថា៖ «ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល ការដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន គឺជាកត្តាចាំបាច់” ដោយលោកបានបន្ថែមថា ADB ប្តេជ្ញាគាំទ្រកម្ពុជា ខណៈកម្ពុជាស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ជនក្រីក្រ និងងាយរងគ្រោះបំផុត»។ ក្នុងឱកាសកិច្ចពិភាក្សានោះ លោក ម៉ាសាតុ កាន់ដា និងលោក សម្តេច ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងចីរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន (ASEAN Power Grid) ដើម្បីបង្កើនលទ្ធភាពទទួលបាននិងសន្តិសុខថាមពល។ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា លោក កាន់ដា បានគូសបញ្ជាក់ពីសារៈសំខាន់របស់ប្រទេសកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងបានកត់សម្គាល់ពីការពង្រឹងទំនាក់ទំនងរវាង ADB និងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ …

Casinos Unter Abzug Von Limit Oasis Expire Besten Anbieter Weniger Sperre In Deutschland 2025

Wer das Program umgehen oder trotz OASIS spielen möchte, findet auf eben dieser Seite sowohl irgendeinen umfassenden Leitfaden wie auch eine Aufklärung über die Risiken. Allerdings lässt gegenseitig die möglicherweise mangelnde Ausgereiftheit der BEAUTY Spielerdatei nicht des der Hand weisen. Ein Missbrauch ist somit nicht vollständig ausgeschlossen – zumindest in der Modell. Auch die Beseitigung …

Verborgene Welten: Geheimnisse in Pyramiden und moderner Unterhaltung

Die Faszination für verborgene Welten, die sich in alten Kulturen und ihrer Architektur manifestieren, hat die Menschheit seit Jahrtausenden begleitet. Von den mystischen Pyramiden Ägyptens bis hin zu den geheimnisvollen Symbolen in heutiger Popkultur – das Streben nach verborgenem Wissen ist ein universelles Bedürfnis. Dabei spielen Symbole eine zentrale Rolle: Sie sind Träger von Geheimnissen, …