ឃាត់ខ្លួនបានហើយ ជនសង្ស័យបង្កហិង្សាកាប់សមត្ថកិច្ចពេលកំពុងប្រតិបត្តិការក្នុងមូលដ្ឋានស្រុកថ្មគោល

(បាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ឯក សេង លុច ជាអធិការនគរបាលស្រុក និងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល សហការបង្រ្កាបនាំខ្លួនក្មេងទំនើងដែលបង្កហិង្សា បណ្តាលឱ្យរបួសសមត្ថកិច្ចនគរបាលម្នាក់ដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលនោះគឺឈ្មោះ ហួត ចាន់រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០១៖៤៨នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រុន ស្រុកថ្មគោល ចុះល្បាតក្នុងមូលដ្ឋា​នបានប្រទះនឹងម៉ូតូ ០១គ្រឿង ជិះគ្នា ​០៣​នាក់ ក្នុងស្ថានភាពគួរឱ្យស័ង្សយ។ ត្បិតពួកគេជិះគេចពីរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ទើបកម្លាំងជិះតាមពី​ក្រោយបំណងឱ្យឈប់ ប៉ុន្តែមិននឹកស្មានថាពួកគេគឺជាមុខសញ្ញាល្មើស …

កម្លាំងសមត្ថកិច្ចជំនាញ សហការបង្ក្រាបករណីកាប់ប្លន់យកម៉ូតូ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបញ្ជាកម្លាំងជំនាញដឹកនាំស្រាវជ្រាវបង្ក្រាបករណីកំហែងយក (កាប់ប្លន់យកម៉ូតូ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧៖៣៥នាទី ត្រង់ចំណុចតូបលេខD76 ផ្សារបោះដុំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវដកហូតវត្ថុតាងរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជនរងគ្រោះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្ម បានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំ ចាត់ការបន្ដតាមនីតិវិធី៕

អាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចោរកម្មលួចទ្រព្យសម្បត្តិ (លួចលុយចំនួន ១១.៨០០ដុល្លារ និងលុយខ្មែរ ៤០០.០០០រៀល) នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។ នៅវេលាម៉ោង​០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ​​ ឆ្នាំ​២០២៦​ មានប្រជាពលរដ្ឋ​ ឈ្មោះ​ យឹម កំសត់ ភេទ​ស្រី អាយុ​ ៥៤ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ​ បាន call​ ទំនាក់ទំនង​ តាមរយៈ​លេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ (Hot Line) 1292​ បានរាយការណ៍​ មានករណី​ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ (លុយចំនួន ១១.៨០០ដុល្លារ លុយខ្មែរ ៤០០.០០០រៀល) ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានទៅដល់ទីតាំង​កេីតហេតុ​ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន ០១នាក់ ឈ្មោះ​ ប្រាក់ ម៉េងលី ភេទប្រុស …

ចោរស្រីដៃឆើត ឃើញគេទុកម៉ូតូចោលភ្លេចដកកូនសោចេញព្រោះម្ចាស់ជាប់លេងបាល់ ក៏លួចយកទៅបាត់ ពេលនេះត្រូវឃាត់ខ្លួន

(កំពង់ស្ពឺ) ៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២​៥ ផ្លាកលេ​ខ ស្ទឹងត្រែង ​1A-7028 មូលហេតុ​​ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី ​ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិសី​ បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខស​ញ្ញាជ​នសង្ស័យជាចោរលួចម៉ូតូខាងលើ​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកម​កសួរនាំ និ​ងបាន​ដកហូតម៉ូតូ ០១គ្រឿ​ងរបស់ជនរងគ្រោះត្រឡប់ម​កវិញ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសា​រភាពថាខ្លួនពិតជាបានធ្វើសក​ម្មភា​ពលួច​ម៉ូតូរបស់ជនរងគ្រោះពិតប្រាក​ដមែន​។ ដោយសារតែភាពអំណោយផលនៃ​វត្ថុលួច​មានសោនៅជា​ប់នឹងម៉ូតូ​ហើយម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នា​។ ដោយបានអនុញ្ញតពី​តំណាងអយ្យការជំនាញ បានប្រគ​ល់វត្តុតា​ងម៉ូតូ​ជូនជនរងគ្រោះជាម្ចាស់ប្រើប្រាស់វិញ និ​ង​បានឃាត់ខ្លួនចោរស្រីដៃឆើតបញ្ជូនមកអធិការដ្ឋាននគ​របា​ល​ស្រុកគងពិសី​ កសាងសំណុំរឿចាត់ការតាមនីតិវិធី៕

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ)

(បាត់ដំបង) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០៖៤៨នាទី នៅចំណុចក្រុមទី១៣ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពប្រើប្រាស់កាំបិតជិះម៉ូតូដេញកាប់ជនរងគ្រោះឈ្មោះ ឡឹក លិ អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើឱ្យជនរងគ្រោះភ័យ ក៏ផ្ដួលម៉ូតូចោលនិងរត់គេចចូលផ្ទះអ្នកភូមិ រងរបួសស្រាល (រលាត់ក្បាលជង្គង់) ភ្លាមនោះបក្ខពួកជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដង។ សម្ភារៈបាត់បង់ រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AZ-3976។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ …

ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចូលប្លន់ វាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃ

(សៀមរាប)៖ មានករណីបុរសម្នាក់ បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ០៣ខ្សែ កាលពីវេលាម៉ោង​ប្រមាណ ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦។​ ករណី​នេះ បានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប បណ្តាលឱ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។ ភ្លាមៗក្រោយកើតហេតុ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅលេខទូរសព្ទ​បន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្ត​សៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។ បន្ទាប់ពី​ទទួលបានព័ត៌មាន កម្លាំង​អាវុធហត្ថ​ក្រុងសៀមរាប​ និងកម្លាំង​ការិយាល័យជំនាញ​ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ០១​នាក់ ដកហូតវត្ថុតាង ម៉ូតូ ០១គ្រឿង ទូរសព្ទ​១គ្រឿង ញញួរ​ ០១ដើម កាំបិត​តាំងតោ ០១ដើម លោហធាតុពណ៌លឿងចំនួន ០៣ខ្សែ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដតាមនីតិវិធី ព្រមទាំងបានប្រគល់ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានធ្វើតេស្ត៍ទឹកម៉ូត រកឃើញមានសារធាតុញៀន …

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមបង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នាក្នុងទឹកដីក្រុងតាខ្មៅ

(កណ្ដាល)៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់។ ករណីទី១: ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៤៖២០នាទី បង្កដោយក្រុមក្មេងទំនើង។ ករណីទី២: ប្រព្រឹត្តល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៥៖០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ។ ករណីទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីសុីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន …

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នា

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់។ ករណីទី១: ឃាត់ខ្លួនជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចមុខខារ៉ាអូខេ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី បង្កដោយក្រុមក្មេងទំនើងឈ្មោះក្រុមត្រពាំងឈូក(TPC), ក្រុមក្មេងទំនើងឈ្មោះ វត្តសាមគ្គីរង្សី និងក្រុមក្មេងទំនើងចំនួន០២ក្រុមផ្សេងទៀតមិនស្គាល់ឈ្មោះ។ …

ប្រទះឃើញសាកសពបុរសម្នាក់កប់ក្នុងដីស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង សង្ស័យស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

(បាត់ដំបង)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគាប់ដីក្នុងប្រឡាយមួយកន្លែង សង្ស័យស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៤៖៥៧នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកហៃវ៉េមួយកន្លែង ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Z-4335 បើកបរដោយឈ្មោះ ពេញ ឆានុន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច ចំណែករថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-9750 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកភ្ញៀវ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើក៏បានជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកមធ្យោបាយទាំងពីរខូចខាតយ៉ាងដំណំ បន្ទាប់មកសង្ស័យទាំងអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នាសែងសពជនរងគ្រោះកប់ដីក្នុងប្រឡាយ រួចយកម៉ូតូទៅគាប់ចោលក្នុងព្រៃ បន្ទាប់មកពួកគេបាននាំគ្នាគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់​ក្នុង​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) ភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបាន​បង្រ្កាប​ករណីការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយ​គ្មាន​ការ​អនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះ ប្រព្រឹត្តឡើងដោយ អញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។ ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម។ វត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្រ្តីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស …