(បាត់ដំបង)៖ ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង និងបង្គោលភ្លើងសូឡា ០១ដើម បានរងការខូចខាតក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំភ្នំសំពៅ និងឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ផ្ទះដែលរងការខូចខាតទាំង ២០ខ្នង ក្នុងនោះមានឃុំស្នឹងខូចខាតចំនួន ១០ខ្នង រលំបង្គោលភ្លើងសូឡា ០១ដើម និងឃុំភ្នំសំពៅខូចខាតចំនួន ១០ខ្នង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ។
ជាមួយគ្រោះធម្មជាតិនេះដែរ អាជ្ញាធរ និងសត្ថកិច្ចបាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំនៃផលប៉ះពាល់ និងសាវតាគ្រួសាររងគ្រោះផងដែរ ដើម្បីរាយការណ៍បន្តទៅថ្នាក់ដឹកនាំស្រុកនិងខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងគោលបំណងដោះស្រាយជំនួយបឋមដល់ពួកគាត់ផងដែរ៕

