(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។
នៅវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ឈ្មោះ យឹម កំសត់ ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន call ទំនាក់ទំនង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hot Line) 1292 បានរាយការណ៍ មានករណីជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ (លុយចំនួន ១១.៨០០ដុល្លារ លុយខ្មែរ ៤០០.០០០រៀល) ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានទៅដល់ទីតាំងកេីតហេតុ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន ០១នាក់ ឈ្មោះ ប្រាក់ ម៉េងលី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ មានទីលំនៅកំណើតភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ដកហូតវត្ថុតាង ប្រាក់ ៥.៣០០ ដុល្លារ (របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕


