(បាត់ដំបង)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវា សង្គមកិច្ច និងលោកជំទាវ កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល ស្តីពីនីតិវិធីពង្រឹងភាពធននៃសេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ។
ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរស.អ.យខេត្ត ប្រធានសាខា ម.ជ.ជ ខេត្ត គ្រូបង្គោលនៃរដ្ឋបាលសង្កាត់ទាំង១០ នៃក្រុងបាត់ដំបង និងអង្គការដៃគូពាក់ព័ន្ធ សរុប ៥០នាក់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
1. ដើម្បីឱ្យអ្នកចូលរួមយល់ច្បាស់ពីនីតិវិធីទាំង៦ជំហានសម្រាប់ពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារ
2. ដើម្បីបណ្តុះជំនាញអនុវត្តនីតិវិធីប្រតិបត្តិ រួមទាំងការប្រើប្រាស់ទម្រង់នានា និងយន្តការគាំទ
3. ដើម្បីលើកកម្ពស់ការសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងការជួយគ្រួសារក្រីក្ររងគ្រោះ និងងាយរងគ្រោះឱ្យមានភាពធន់សេដ្ឋកិច្ច
4. ដើម្បីធានាឪ្យការងារ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

