(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ស៊ាង សុខម៉េង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីទទួលបណ្ដឹងរួចលោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាកម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវ នៅវេលាម៉ោង ១៧៖១៥នាទី ត្រង់ចំណុចក្រោយវត្ដស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ មុន ម៉េងហ័រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមទាំងវត្ថុតាងម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA PCX 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KV-1957។ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន។
ក្រោយឃាត់ខ្លួនចំពោះម៉ូតូ ចំនួន ០១គ្រឿង ម៉ាក HONDA PCX 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KV-1957 បានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

