ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធនៅខេត្តកំពង់ធំ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០៖៣៥នាទី នៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ពៅ ពិទូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តីចុង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed