ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ២នាក់។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖២៧នាទី រំលងអាធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ LAI YUQING ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG2493150 បានធ្លាក់ពីលើផ្ទះ (ជាន់ទី០១) ស្ថិតនៅ ក្រុមទី០១ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសម្រាកព្យាបាល ដោយសង្ស័យករណីឃាតកម្ម រហូតមកដល់វេលាម៉ោងប្រហែល ១៧៖០០នាទី ឈ្មោះ LAI YUQING បានទទួលមរណៈភាពនៅមន្ទីរពេទ្យ។

ក្រោយទទួលពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងស្រាវជ្រាវលើករណីនេះ។

ក្រោយមកកម្លាំងជំនាញក៏បាននាំជនសង្ស័យឈ្មោះ JATLA SIDDARTHA ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែន លេខZ7920538 និងឈ្មោះ LI FANG ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK9781510 មកកាន់នាយកដ្ឋានដើម្បីការសាកសួរ។

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ០២នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed