ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់ទីតាំងបង្ខាំងជនរងគ្រោះខាងលើ។

លុះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះចំនួន ០៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ រួមមាន៖
១-ឈ្មោះ CHEN YUE អាយុ ៤០ឆ្នាំ ភេទប្រុស ជនជាតិចិន
២-ឈ្មោះ LAING CHANG LAI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ DA HAL ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ TONG YUN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ
៥-ឈ្មោះ LU YI WANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន។
ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed