ស្រុកកំរៀង÷ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ស្ទឹងកំប្រង់ ស្ថិតក្នុងភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង បានសម្តែងការព្រួយបារម្ភណ៍យ៉ាងខ្លាំង ខណៈដែលមានសកម្មភាពប៊ូមខ្សាច់ កំពុងធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ដោយមិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬយ៉ាងណានោះទេ យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងប៊ូមខ្សាច់នេះបានធ្វើសកម្មភាព យូរមកហើយ ទាំងយប់ទាំងថ្ងៃ ហើយគេសង្កេតឃើញមាន៖សាឡង់ និងម៉ាស៊ីនប៊ូមខ្សាច់នធំៗ កំពុងធ្វើសកម្មភាព យ៉ាងរលូន  និង រថយន្តដឹកខ្សាច់ធុនធំ ចេញចូលដឹកជញ្ជូននោះ បានបង្កឱ្យផ្លូវលំក្នុងភូមិរងការខូចខាត បាក់លូ និងហុយធូលីប៉ះពាល់សុខភាពអ្នកភូមិ ។

អ្វីដែលជាក្តីបារម្ភណ៍ធំបំផុតរបស់ប្រជាពលរដ្ឋ គឺការប៊ូមខ្សាច់នេះ ធ្វើឡើងដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬប៊ូមនៅកៀកច្រាំងពេក បណ្តាលឱ្យ បាក់ច្រាំងស្ទឹង ប៉ះពាល់ដល់ដីធ្លី និងលំនៅឋានរបស់ពួកគាត់នៅថ្ងៃខាងមុខ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់ មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាលខេត្ត មេត្តាចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យទីតាំងខាងលើនេះផង ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងមិនមើលរំលងសុខទុក្ខរបស់ពួកគាត់ ហើយនឹងមានចំណាត់ការជាក់លាក់ក្នុងពេលឆាប់ៗនេះ។ ភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង (ស្ទឹងកំប្រង់)។ យោងតាមប្រភពបញ្ជាក់ថា ម្ចាស់ទីតាំងនេះ មានឈ្មោះ តួ ធានទឺ ជាក្រុមឯកជន ។

Leave a Reply

Your email address will not be published. Required fields are marked *